Featured Articles
All Stories

Thursday, April 26, 2018

ពន្ធលើអចលនទ្រព្យ-Property Tax


ពន្ធលើអចលនទ្រព្យ
គោលបំណងវិចារណភាវូបនីយកម្មក្នុងការប្រើប្រាស់ដី និងដើម្បីជាប្រយោជន៍ដល់ថវិការដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវបង្កើតពន្ធលើអចលនទ្រព្យស្ថិតនៅក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ពន្ធដែល ត្រូវប្រមូលពីអចលនទ្រព្យនេះតម្រូវតែលើអចលនទ្រព្យដែលមានតម្លៃលើសពី ១០០,០០០,០០០(មួយរយលាន) រៀល។
សម្រាប់គោលដៅនៃពន្ធនេះ ពាក្យ ‹អចលនទ្រព្យ› សំដៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភា្ជប់នឹង ដីនោះ។
ពន្ធនេះត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១% (សូន្យក្បៀសមួយភាគរយ) លើតម្លៃអចលនទ្រព្យ។ មូលដ្ឋានគិតពន្ធ គឺជាតម្លៃ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះ ដោយកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០ (មួយរយលាន) រៀល។ តម្លៃ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដីនោះ ត្រូវកំណត់តាមតម្លៃទីផ្សារដោយ គណកម្មាការវាយតម្លៃអចលនទ្រព្យដែរបង្កើតដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Property Tax
The purpose of this law is to rationalize the use of land and to benefit the sub-national administrative budget. Property tax shall be imposed on the properties located in the municipality and provinces of the Kingdom of Cambodia. This tax is applied to immovable properties valued in excess of 100,000,000 riels (one hundred million riels).
For the purpose of this tax, the term “Property” is referred to lands, houses, buildings and other constructions that are built on the land.
This tax shall be collected annually at a rate of 0.1% (zero point one percent) on the property. The tax base is the value of lands, houses, buildings and other constructions that are built on land by deducting 100,000,000 (one hundred million) riel. The value of lands, houses, buildings, and other constructions that are built on the land shall be determined based on the market price by the property evaluation committee which is established by the Prakas of the Minister of Economy and Finance.
·   0

ពន្ធប្រថាប់ត្រា-Registration Tax


ពន្ធប្រថាប់ត្រា
  • ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា ៤% ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬ ការការផ្ទេរសិទ្ធិកាន់កាប់ដីដែល គ្មានសំណង់ក្រោមរូបភាពជាការលក់ ការដោះដូរ ការទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន។
  • ត្រូវជាប់ពន្ធប្រថាប់ត្រាតាមអត្រាសមាមាត្រ ៤% ចំពោះការផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ដូចខាងក្រោម៖
    - រថយន្តដឹក ទំនិញធុនធ្ងន់ រថយន្តដឹកទំនិញធុនស្រាល រថយន្ត ទោចក្រយានយន្ត
    - កាណូត សាឡង់ កប៉ាល់
  • លិខិតមានលក្ខណៈគតិយុត្តិដូចខាងក្រោម ត្រូវជាប់ពន្ធប្រថាប់ត្រា៖
    - លិខិតស្តីពីការបង្កើតក្រុមហ៊ុន១,0០០,០០០ រៀល
    - លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា១,0០០,០០០ រៀល
    - លិខិតស្តីពីការបិទក្រុមហ៊ុន១,0០០,០០០ រៀល
  • ០,១% នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
  • ០,១% នៃតម្លៃភាគហ៊ុនចំពោះការផ្ទេរចំណែកណាមួយ ឬ ទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ ប៉ុន្តែដើម្បីឱ្យមានភាពងាយស្រួល រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចកំណត់តម្លៃសម្រាប់រយៈកាលនីមួយៗ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការគិតគួរប្រាក់ពន្ធដែល ត្រូវបង់។

Registration Tax
  • Registration Tax is levied at a rate of 4% on transfer of ownership of real property or transfer of occupancy right of land without building in the form of sale, exchange, receiving gift, putting capital in company.
  • Registration Tax is levied 4% on transfer of ownership of all kind of vehicles and transportation means such as:
    • Heavy-loaded truck, medium heavy-loaded truck, vehicle and motorcycle
    • Boat, Ferry, ship
  • Registration Tax is levied on legal document as follows:
    -Document on establishing company1,000,000 Riel
    -Document on merging the companies1,000,000 Riel
    -Document on resolving the company1,000,000 Riel
  • 0.1% of contract cost for goods or services supply contract using state budget.
  • 0.1% of stock price for transferring part or whole of company's stock.
Registration Tax shall be paid by the person who receive the ownership or occupancy right of land without building and levied pro rata on the real value of the property on the day of the transfer. However, to ease the implementation, Minister of Economy and Finance can determine the value for a period of time to be a base to calculate the tax due.
·   0

ពន្ធប៉ាតង់- Patent Tax


ពន្ធប៉ាតង់
ពន្ធប៉ាតង់ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ជារៀងរាល់ឆ្នាំ។ អ្នកជាប់ពន្ធដែលទើបចាប់ផ្តើមប្រកបអាជីវកម្មត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើ ចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្ម ក្នុងរយៈពេល ៦ខែចុងឆ្នាំ។ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយនៅ ក្នុងខេត្ត/ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា ឬស្ថិតនៅក្នុងខេត្ត/ក្រុង ផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។ អ្នកជាប់ពន្ធត្រូវដាក់តាំងឬ ព្យួរប័ណ្ណប៉ាតង់នៅទីកន្លែងប្រកបអាជីវកម្មជាគោលដើមរបស់ខ្លួន។

Patent Tax
The Patent Tax is applied on total annual turnover and is paid by the end of March every year. The new taxpayer shall pay this tax in a full year amount if the business is started within the first half of the year, or pay in a half year amount if the business is started within the second half of the year. The taxpayer who has branches, warehouses, factories or workplaces for the same business in the same local jurisdiction is subject only one patent tax payment, but if that taxpayer has different businesses in different local jurisdictions he shall pay the patent tax for each business and each jurisdiction. The taxpayer must display the patent certificate at the principle place of business.
·   0

ពន្ធលើឈ្នួលផ្ទះ និង ដី -Tax on Property Rental


ពន្ធលើឈ្នួលផ្ទះ និង ដី
  • ពន្ធលើឈ្នួលផ្ទះ និង ដីត្រូវកំណត់យកលើប្រាក់ឈ្នួលដែលបានមកពីការជួល៖
    • អាគារដែលសង់លើដីដូចជាៈ ផ្ទះ រោងចក្រ ភណ្ឌាគារ ការិយាល័យ ។ល។
    • ហត្ថូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម
    • ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហកម្ម ដែលនៅនឹងមួយកន្លែង អាគារធំៗដែលទុកដាក់ធាតុរាវ ឬ ផលិតផលផ្សេងៗ ដូចជា ប្រេងឥន្ធនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ
    • ផ្ទះអណ្តែតទឹក កប៉ាល់សម្រាប់ធ្វើជាលំនៅដ្ឋាន ឬ ដើម្បីប្រកបអាជីវកម្មផ្សេងៗ
    • ដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបូរ ស្រែអំបិល។
  • ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬ សិទ្ធិវន្តរបស់កម្មសិទ្ធិករ
  • អត្រាពន្ធលើឈ្នួលផ្ទះ និងដីត្រូវបានកំណត់ស្មើនឹង ១០%នៃប្រាក់ឈ្នួលដុល។ ប្រាក់ឈ្នួលដុល គឺជាប្រាក់ឈ្នួល ដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួល។
Tax on Property Rental
  • Tax on property rental is set by the rental received as the following:
    • Buildings such as houses, factories, warehouses, offices, and so forth
    • Manual tools are equipped with industrial institutions
    • Industrial and commercial installed fittings established in place, large buildings loaded with liquids and miscellaneous products such as fuel, pitch, grains
    • Floating houses, ships used as accommodations or miscellaneous business services
    • Free land (land without buildings) is included with the areas of stone, mine and coal extraction, lakes and salt pan field
  • This tax is collected from proprietors or assignees
  • The tax rate on the property rental is equalized 10% of the gross rental. This gross rental shall be written in a contract or an agreement with lessees.
·   0

អាករពិសេសលើទំនិញ និងសេវាមួយចំនួន-Specific Tax on Certain Merchandises and Services


អាករពិសេសលើទំនិញ និងសេវាមួយចំនួន
អាករពិសេសលើទំនិញ និងសេវាមួយចំនួន ត្រូវបានកំណត់លើទំនិញនិងសេវាមួយចំនួន។ ទំនិញដែលជាប់អាករ នេះមានភេសជ្ជៈ ស្រា ស្រាបៀរ (២០%) និង បារី (១៥%)។ សេវាមួយចំនួនមានសេវាលំហែកំសាន្ត (១០%) ការដឹកជញ្ជូនអ្នក ដំណើរតាមផ្លូវអាកាស (១០%) និងសេវាទូរស័ព្ទ (៣%) ។ អ្នកជាប់ពន្ធដែលផលិតទំនិញ ឬផ្គត់ផ្គង់សេវាទាំងនេះត្រូវ ទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមាន ការផ្គត់ផ្គង់។
         The Specific Tax on Certain Merchandise and Services is imposed on a number of local and imported products, and services. The goods subject to this specific tax are gazed soft drinks, alcoholic product, beer (20%) and cigarettes (15%), and the services are entertainment services, air transport of passengers (10%), telephone services (3%). 
The local taxpayer producing or supplying these merchandises or services is responsible to pay this tax to the tax administration by the 20th of the month following the month that the supplies are made.

·   0

អាករលើតម្លៃបន្ថែម - Value Added Tax


អាករលើតម្លៃបន្ថែម
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។
ទំនិញ សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លីនិងប្រាក់កាស រីឯសេវា សំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។
ការផ្គត់ផ្គង់ជាប់អាករសំដៅដល់ៈ
  • ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
  • ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
  • ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា
ការផ្គត់ផ្គង់មិនជាប់អាករមានដូចតទៅៈ
  • សេវាប្រៃសណីយ៍សាធារណៈ
  • សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តនិងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិននិងការបំពេញសេវាទាំងនេះ
  • សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
  • សេវាធានារ៉ាប់រង
  • សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • សកម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ការនាំចូលនិងការទិញទំនិញសម្រាប់ឬដោយបេសកកម្មទូតនិងកុងស៊ុលបរទេសអង្គការអន្តរជាតិ និងទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន
អត្រាអាករលើតម្លៃបន្ថែមមានៈ
  • ១០% សម្រាប់ការនាំចូលឬការផ្គត់ផ្គង់ទំនិញឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា
  • ០% សម្រាប់ការនាំចេញ
ការគណនាប្រាក់អាករត្រូវបង់ៈ
  • ប្រាក់អាករដែលបានបង់នៅពេលនាំចូលទំនិញ ឬប្រាក់អាករដែលបានបង់លើការទិញទំនិញ ឬសេវា សម្រាប់ ប្រកបអាជីវកម្ម ហៅថា "អាករលើធាតុចូល"
  • ប្រាក់អាករដែលបានគិតយកពីអតិថិជនពីការផ្គត់ផ្គង់ទំនិញ ឬសេវាហៅថា "អាករលើធាតុចេញ"
  • ប្រាក់អាករត្រូវបង់ = អាករលើធាតុចេញ - អាករលើធាតុចូល
អាករលើធាតុចូលដែលមិនអាចកាត់កងបានៈ
    អាករលើធាតុចូលដែលមិនអាចកាត់កងបានរួមមានប្រាក់អាករដែលបានបង់លើៈ
  • ចំណាយទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករមានអាជីវកម្មជាអ្នកផ្គត់ផ្គង់ ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ
  • ការទិញឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ ឬជួលរថយន្ត
  • ការទិញឬការនាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់ ផលិតផលតេលសិលាទាំងនោះ
អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ជាប់អាករនូវទំនិញឬសេវា ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករជូនរដ្ឋបាលសារ ពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមាន ការផ្គត់ផ្គង់។
·   0

ពន្ធលើប្រាក់បៀវត្ស - Tax on Salary




ពន្ធលើប្រាក់បៀវត្ស

ពន្ធលើប្រាក់បៀវត្ស គឺ
ជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ២០នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។
សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ទុក តាមអត្រាកំណើនតាមថ្នាក់ដូចតទៅៈ
ភាគបៀវត្សប្រចាំខែត្រួវជាប់ពន្ធ
អត្រាពន្ធ
ពី
០ ៛
ដល់
១.២០០.០០០ ៛
០%
ពី
១.២០០.០០១ ៛
ដល់
២.០០០.០០០ ៛
៥%
ពី
២.០០០.០០១ ៛
ដល់
៨.៥០០.០០០ ៛
១០%
ពី
៨.៥០០.០០១ ៛
ដល់
១២.៥០០.០០០ ៛
១៥%


លើសពី
១២.៥០០.០០០ ៛
២០%








           សម្រាប់និយោជិតអនិវាសនជន ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា ២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុន ការកាត់ទុក។ ពន្ធកាត់ទុកនេះគឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។
ចំពោះអត្ថប្រយោជន៍បន្ថែមជារៀងរាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។

·   0

ពន្ធកាត់ទុក-Withholding Tax



ពន្ធកាត់ទុក
ពន្ធកាត់ទុកទូទៅត្រូវបានកំណត់ដូចតទៅៈ
  • អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុ ឱ្យដល់អ្នកជាប់ពន្ធនិវាសនជន ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ដូចខាងក្រោមលើការទូទាត់មុនការកាត់ទុកប្រាក់ពន្ធៈ
    • អត្រា ១៥ ភាគរយចំពោះ
      • ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោ បល់ ឬសេវាប្រហាក់ប្រហែល
      • សួយសារចំពោះទ្រព្យអរូបីនិងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនដែល ប្រកបអាជីវកម្ម ដែលមិនមែនជាធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន
    • អត្រា ១០ ភាគរយ ចំពោះប្រាក់ចំណូលពីការឱ្យជួលចលន ឬអចលនទ្រព្យ
    • អត្រា ៦ ភាគរយ ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីបញ្ញើមានការកំណត់
    • អត្រា ៤ ភាគរយ ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីសន្សំគ្មានការកំណត់
  • ការកាត់ទុកក្នុងមាត្រានេះមិនត្រូវអនុវត្តទេចំពោះការប្រាក់ដែលបង់ឱ្យធនាគារ និងស្ថាប័នសញ្ជ័យធនក្នុងស្រុក និងការ ទូទាត់ចំពោះប្រាក់ចំណូលលើកលែងពន្ធដូចមានចែងក្នុងមាត្រា ៩ ថ្មីនៃច្បាប់នេះ។
អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានទូទាត់ប្រាក់ចំណូលខាងក្រោមនេះ ឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន ត្រូវកាត់ ទុកនិងបង់នូវប្រាក់ពន្ធ ចំនួន ១៤ ភាគរយនៃទឹកប្រាក់ត្រូវបើកៈ
  • ការប្រាក់
  • សួយសារ ថ្លៃឈ្នួល និងប្រាក់ចំណូលផ្សេងៗ ទាក់ទិននឹងការប្រើប្រាស់ទ្រព្យសម្បត្តិ
  • ការទូទាត់ចំពោះសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា ដែលនិងត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ភាគលាភ
ពន្ធកាត់ទុកលើការទូទាត់ឱ្យដល់អ្នកជាប់ពន្ធនិវាសនជនតាមមាត្រា ២៥ថ្មី នៃច្បាប់នេះ និងពន្ធការទុកលើការទូទាត់ឱ្យដល់ អនិវាសនជនតាមមាត្រា ២៦ថ្មីនៃច្បាប់នេះ ត្រូវចាត់ទុកថាជាពន្ធចុងក្រោយសម្រាប់អ្នកទទួលការទូទាត់ដែលមានបញ្ជាក់ក្នុង មាត្រាទាំង២ ខាងលើនេះ។
·   0

ពន្ធអប្បបរមា-Minimum Tax


ពន្ធអប្បបរមា
ពន្ធអប្បបរមាជាពន្ធមួយដាច់ដោយឡែកនិងផ្សេងៗពីពន្ធលើប្រាក់ចំណេញ។ ពន្ធនេះត្រូវបង់ដោយអ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាសលើកលែងតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមអត្រា ១ ភាគរយលើផលរបរ ប្រចាំឆ្នាំរួមបញ្ជូលទាំងពន្ធអាករនានាវៀរលែងតែអាករលើតម្លៃបន្ថែម។ ពន្ធនេះត្រូវបង់នៅពេលទូទាត់ពន្ធលើប្រាក់ ចំណេញប្រចាំឆ្នាំ ហើយអាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។

·   0

ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ-Prepayment Tax on Profit


ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
សហគ្រាសដែលជាប់ពន្ធលើប្រាក់ចំណេញតាមរបបពិតរួមទាំងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជាប់ពន្ធលើប្រាក់ចំណេញតាមអត្រា ៩% មានកាតព្វកិច្ចបង់ប្រាក់រំដោះប្រចាំខែសម្រាប់ពន្ធលើប្រាក់ចំណេញតាម អត្រា ១% នៃផលរបរគិតរួមបញ្ចូលទាំងពន្ធអាករទាំងអស់វៀលែងតែអាករលើតម្លៃបន្ថែមដែលសម្រេចបានក្នុងខែមុន។ ប្រាក់រំដោះនឹងត្រូវបានយកមកកាត់កងពីពន្ធលើប្រាក់ចំណេញនៅពេលធ្វើការទូទាត់ប្រចាំឆ្នាំ។
 ឧទាហរណ៍ៈ ក្រុមហ៊ុន សបគគ បានលក់ទំនិញឲ្យអតិថិជនដែលមានចំណូលរួមអាករ ១០០ ដុល្លា។ ចូលគណនារកប្រាក់រំដោះពន្ធលើប្រាក់ចំណេញ។
  ដំណោះស្រាយ 
   ដំបូងអ្នកត្រូវគណនារក ចំណូលមិនរួមអាករជាមុនសិន
     
ចំណូលមិនរួមអាករ= ចំណូលរួមអាករ៖ (1+10%)
                                 = 100/1.1
                                 = 90.91 ដុល្លា
=> ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ = ចំណូលមិនរួមអាករ * អត្រាប្រាក់រំពន្ធ            (អត្រា= 1%)
                                                     = 90.91 * 0.01
     ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ = 9.09 ដុល្លា
                     


·   0

ពន្ធលើប្រាក់ចំណូល- Profit Tax

ពន្ធលើប្រាក់ចំណូល
ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូល ប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ពន្ធលើប្រាក់ចំណូលកំណត់តែលើប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។
ប្រាក់ចំណូលជាប់ពន្ធ
ប្រាក់ចំណូលជាប់ពន្ធ គឺជាប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ប្រភេទរួម បញ្ចូលទាំងចំណូលមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។ ប្រាក់ចំណូលជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណូលមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។
អត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមានដូចតទៅៈ
១- ២០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបានដោយនីតិបុគ្គល
២- ៣០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័ន ធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិរួមទាំង ព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា
៣- ០ភាគរយ ចំពោះប្រាក់ចំណូលរបស់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែលស្ថិតនៅក្នុងរយៈ ពេលលើកលែងពន្ធដែលកំណត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
៤- តាមតារាងអត្រាពន្ធកំណើនតាមថ្នាក់ខាងក្រោមចំពោះប្រាក់ចំណូលដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិដែល​មិន​ត្រូវ​បាន​ចាត់​ទុកជានីតិបុគ្គលៈ
ភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំអត្រាពន្ធ
ពី០ ៛ដល់១២.០០០.០០០ ៛០%
ពី១២.០០០.០០១ ៛ដល់១៨.០០០.០០០ ៛៥%
ពី១៨.០០០.០០១ ៛ដល់១០២.០០០.០០០ ៛១០%
ពី១០២.០០០.០០១ ៛ដល់១៥០.០០០.០០០ ៛១៥%
លើសពី១៥០.០០០.០០០ ៛២០%
៥- ចំពោះសហគ្រាសដែលមានសកម្មភាពជាសំខាន់ក្នុងការធានារ៉ាប់រងឬ ធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់ខាងក្រោមៈ
ក. ៥% នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬ​ធានារ៉ាប់​រង​បន្តលើ​ទ្រព្យសម្បត្តិ ឬនូវហានិភ័យ​ផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា
ខ. ចំពោះសកម្មភាព​ធានារ៉ាប់រង​ ឬធានា​រ៉ាប់រង​បន្តលើ​ជីវិត​ដែល​មាន​លក្ខណៈ​សន្សំ និង​សកម្មភាព​ដទៃទៀត​ក្រៅ​ពី​​ធានារ៉ាប់រង​ ឬធានារ៉ាប់​រង​​បន្ត​លើ​ទ្រព្យ​សម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបាន​កំណត់តាម​មាត្រា​ ២០ថ្មី(មួយ)
·   0